Tuesday, August 30, 2016

ប្រកួតប្រដាល់ខ្បាច់គុនបូរាណខ្មែររវាងកម្ពុជា និងថៃ

ប្រកួតប្រដាល់ខ្បាច់គុនបូរាណខ្មែររវាងកម្ពុជា និងថៃ

ក្នុងលោកនេះគ្មានអ្វីទៀងទាត់ទេ

សេចក្តីស្រឡាញ់វានពិតជាមានអត្ថន័យធំទូលាយណាស់សំរាប់មនុស្រគ្រប់រូប ដូច្នេះយើងគួរតែរក្សាវាអោយបានគង់វង្សយូរអង្វែង ព្រោះសេចក្ដីស្រឡាញ់វាមិនមានន័យទៅលើតែពាក្យថាស្នេហានោះទេ តែមនុស្សទេដែលតែងតែប្រព្រិត្តខុស រឺអោយអត្ថន័យខុសដោយខ្លួនឯង។

រឿងនិទានខ្មែរ ទាក់ទងទៅនឹង កំណើតសត្វកូនលោក

មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិង សត្វគ្រលីងគ្រលោង តែមានមាឌធំជាងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹង ដែលចាស់ៗខែ្មរយើង បាននិយាយតៗគ្នា តាមរយៈរឿងនិទាន មកថា ជាសត្វ មានដើមកំណើត មកពីមនុស្ស ដែលមានរឿងដំណាល ដូចតទៅ៖ កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាក មានកូនស្រីតូចៗ៣នាក់។ កូនទី១ ចេះដងទឹកដាំបាយ កូនទី២ ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។

ក្រោយពីពេលដែល​ប្តី​ស្លាប់ចោលទៅ នាងប្រពន្ធនៅមេម៉ាយជាមួយនិង កូនស្រី៣នាក់ តែងទៅកាប់អុស បេះបនែ្លទូល ទៅលក់ ឯផ្សាររាល់ថៃ្ង។ ថៃ្ងមួយ នាងបានទៅជួប និងអ្នកលេងស៊ីផឹកម្នាក់​ ដែលតែងតែដើរលួចឆក់​ អ្នកដំណើរឆ្ងាយជិត បានលុយកាក់ យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះ កាលបើក្រឡេកឃើញ នាងមេម៉ាយ ក៏សំដែងអាកប្បកិរិយា ជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិណា? ឆ្ងាយដែរទេ? ហេតុអ្វីក៏មិនឲ្យប្តី ជួយរែក ប្រឹងផ្ទុកទូលអីម្នាក់ឯងច្រើនម៉េ្លះ? នាងក៏ប្រាប់ដោយត្រង់ថា "ខ្ញុំជាស្រីមេម៉ាយ ប្តីស្លាប់ចោលទៅ សព្វថៃ្ងក្រលំបាកណាស់ ប្រឹងកាប់អុសបេះ បនែ្លលក់ គ្រាន់បាន​ប្រាក់កាសបន្តិចបន្តួ ចយកទៅទិញ អាហារចំណី ឲ្យកូនស្រី៣នាក់បរិភោគ"។ ​​ ឮដូច្នោះ អ្នកលេងនឹកអរ ព្រួចក្នុងចិត្ តគិតថា នាងនេះមេម៉ាយមែន ប៉ុនែ្តមានរូបស្អាតគ្រាន់បើ គួរអញ តាមទៅសួរដល់​ផ្ទះ យកជាប្រពន្ធឲ្យបាន។

គិតរួចហើយ នាយក៏និយាយថា "នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន១០កហាបណៈ សម្រាប់ទិញឥវ៉ាន់ផ្ញើកូន"។ នាងមេម៉ាយក៏ទទួលយកភ្លាម ដោយសេចក្តីត្រេកអរ។ លុះលក់ អុស និងបនែ្លអស់ហើយ នាងត្រឡប់មកផ្ទះវិញ ឯអ្នកលេងក៏លបដើរមកតាមក្រោយ ដើម្បីគន់មើលផ្ទះ លុះពេលព្រលប់ ក៏ទៅជួបឯផ្ទះនាង និយាយគ្នាត្រូវមាត់ហើយ ក៏យកគ្នា​ ជាប្តីប្រពន្ធតទៅ។ ចាប់តាំងពីថៃ្ងនោះមក អ្នកលេងតែងចេញ ទៅប្លន់អ្នកស្រុក ពីរបីថៃ្ងមកផ្ទះម្តង ក៏មាន កន្លះខែមកម្តង ក៏មាន។  នាងនោះក៏មាន មាសប្រាក់ ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ប្រែទៅជាឬកធំ​ មានចិត្តក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណា ចង់តែសម្លាប់អោយស្លាបទាំង៣នាក់។

ពេលដាំស្ល ឆ្អិនហើយ នាងនាំប្តីបរិភោគតែពីរនាក់។ សល់បាយក្នុងឆ្នាំង បន្តិចបន្តួច កូនទាំង៣ ក៏នាំបងប្អូនកេះកាយស៊ី ខ្លះដេក លក់កែ្បរជើងក្រាន ខ្លះដេកលក់នៅលែ្វងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។ ពេលព្រឹកៗ នាងនោះតាក់តែងខ្លួនប្រាណ ទៅស៊ីផឹកនៅឯផ្សារ​ ជាមួយប្តីរាល់ថៃ្ង។ ថៃ្ងមួយប្តីបាននិយាយរំលឹកថា "បងមានសេចក្តីអៀនខ្មាស់ ចំពោះមិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែ តាមបងទៅ ស៊ីផឹកឯផ្សារ ដូចេ្នះ បងសូមអង្វរចិត្តអូន​ សូមនៅផ្ទះថែទាំ​ កូនស្រីទាំង៣នាក់វិញចុះ។ ឮប្តីនិយាយយ៉ាងនេះ នាងនោះគិតថា "ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុងផ្សារ ស្គាល់គាត់ទាំងអស់។ បើអញបណ្តោយ តទៅថៃ្ងមុខ គាត់នឹងបោះបង់អញពុំខាន។  ដូច្នេះ គួរអញរកឧបាយ​សំលាប់កូនស្រីទាំង៣នាក់ ចោលសិន កុំឲ្យគាត់មានពាក្យ ចាក់ដោតថា ឲ្យអញនៅចាំផ្ទះ ព្រោះតែកូនឡើយ"។ លុះដល់ខែពិសាខ មានភ្លៀងធ្លាក់ជោគជាំ នាងនោះ ក៏និយាយ បញ្ឆោតកូនៗថា "កូនអើយ ! កាលឪពុកឯង រស់នៅ អោយតែដល់ រដូវនេះហើយ គាត់តែងនាំម្តាយ ទៅសាបព្រោះស្រូវ នៅត្រពាំងទឹក ក្នុងព្រៃជិតជើងភ្នំ មាន ខ្ទមលំហ ដេកចាំស្រូវ​។ សែ្អកនេះ ម្តាយនឹង​យកស្រូវពូជ ទៅសាបព្រោះ ដូច្នេះ ចូរកូនទៅដេកចាំ ចាបព្រាបលលក កុំឲ្យស៊ីស្រូវផង"។

លុះព្រឹកឡើង នាងនោះ នាំកូន ចូលទៅក្នុង ព្រៃរហោឋាន ជិតជើងភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា "នែ៎! ហងរាល់គ្នា ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ ហើយកុំទៅផ្ទះ បើទៅ អញនឹងវាយសំលាប់!" ផ្តាំហើយ នាងនោះ k*ទុកបាយឲ្យ១ចំអែតម្នាក់ អង្ករ៣ចាន ពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយ​និងអំបិលប្រហុក​បន្តិចបន្តួច ដោយគិតថា យប់នេះខ្លានឹងមកខាំស៊ី បើមិនស្លាប់ ដោយខ្លាស៊ី ក៏គង់ស្លាប់ ដោយអត់បាយពុំខាន។ លុះផ្តាំកូនស្រេចហើយ នាងក៏ត្រឡប់មកផ្ទះវិញ ដេកចាំមើលផ្លូវប្តី មកពីរកស៊ី លុះប្តី មកដល់ក៏សួរថា "កូនស្រី៣នាក់ ទៅដើរលេងឯណា ពុំឃើញមកផ្ទះ?" នាងប្រពន្ធប្រាប់ថា "ខ្ញុំប្រើឲ្យទៅចាំ ស្រូវជាមួយចាស់ទុំ ជាច្រើន លុះស្រូវទុំ ទើបវាត្រលប់មកវិញ"។

ចំណែកកុមារីទាំង៣នាក់ នាំបងប្អូន យកគ្រប់ពោត ទៅកប់តាមភ្លឺត្រពាំង ពេលយប់ នាំគ្នាឡើងទៅដេក លើខ្ទម លឺសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកង ពេញព្រៃស្មសាន។ នាងបង​ មានសេចក្តីភិតភ័យ ញ័រខ្លួនដូចកូនសត្វ ស្ទើរគ្មានព្រលឹង នៅក្នុងខ្លួន ខំលួងប្អូនៗ កុំឲ្យយំ ខ្លាចសត្វសាហាវ ទាំងនោះ វាមកខាំសម្លាប់។ គ្រានោះ អារក្ខទេវតា ដែល​ឋិតនៅក្នុងព្រៃ ​ស្មសាន បានឃើញរឿងនេះហើយ ក៏គិតថា "នាងម្តាយ ហេតុអ្វីក៏យក កូនតូចៗ មកប្រាស ចោលក្នុងព្រៃដូចេ្នះ? បើអញមិនជួយ កុមារទាំង៣ នេះផងទេ មុខជាម្រឹគពាលយង់ឃ្នង ស៊ីស្លាប់អស់ជាពុំខាន។ ដូច្នេះ គួរអញ សង្គ្រោះកុមារទាំងនេះ ​ទម្រាំផុត​ពេលរាត្រីនេះ អញនឹងក្រាបទូល សមេ្តចឥន្រ្ទាធិរាជ" ។

គិតស្រេច ហើយ អារក្ខទេវតា សមែ្តងឫទ្ធិ ស្រែកគំរាម ពួកសត្វសាហាវ ឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅ។ លុះព្រឹកឡើង អារក្ខទេវតាក៏ចូល ទៅកាន់សំណាក់​ទេវរាជ ឈ្មោះវរុណៈ នៅទិសឥសាន ដើម្បីឲ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូល ព្រះឥន្រ្ទាធិរាជ។ វរុណទេវរាជរំពឹងឃើញថា "ការនេះមិនចាំបាច់ ទៅក្រាបទូល ព្រះឥន្រ្ទាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួន ទៅជាសត្វបក្សី" ក៏បង្គាប់ថា​"ចូរអ្នក ជួយការពារ កុមារីទាំង៣​ ឲ្យមធ្យ័ត កុំឲ្យសត្វសាហាវ បៀតបៀនបានអោយសោះ ទម្រាំវាក្លាយខ្លួន ទៅជាសត្វ។ បើវាឃ្លានអាហារ ត្រូវនិមិ្មត ជាត្រីក្រឹម ទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយ ឲ្យវាស៊ីទៅ"។ អារក្ខទេវតា ត្រលប់មកវិញ​ក៏ធ្វើតាមបង្គាប់ វរុណទេវរាជ។ ឯកុមារី ទាំងបីនាក់នោះ ក៏នៅចាំស្រូវបានបីយប់បីថៃ្ង ក៏អស់អង្ករបីចាន ដែលម្តាយទុកឲ្យស៊ី ប្អូនក៏យំរកបាយស៊ីទៀត។ កូនបង បានដើរ ទៅបេះស្លឹកថ្នឹង ចូលទៅក្នុងថ្លុក ​ក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី ។

ប្អូនបង្អស់ក៏ស្រែកយំដដែល មិនព្រមឈប់។ បងៗក៏នាំគ្នា ចុះទៅចាប់ត្រីក្រឹម ទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែល ម្តាយបង្កាត់ទុកឲ្យ រលត់​អស់ទៅ ក៏នាំបងប្អូន ហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំកន្ទក់កនេ្ទញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង2ស្រែកយំខ្លាំងពេក បងទ្រាំពុំបានក៏នាំទៅផ្ទះ។ ប្រភពពី: កែវច័ន្ទបូរណ៍

Love is a fruit in season at all times, and within reach of every hand

"Love is a fruit in season at all times, and within reach of every hand. Anyone may gather it and no limit is set. Everyone can reach this love through meditation, spirit of prayer, and sacrifice, by an intense inner life." -

Source by: http://quoteaddicts.com

Monday, August 29, 2016

មួយក្បាច់របស់នាយក្រូចធ្វើអោយពិធីករចុកឈាម (មានវិឌិអូ)

មួយក្បាច់របស់នាយក្រូចធ្វើអោយពិធីករលោករតនៈ ទ្រាំមិនបានចេញមក ធ្វើឲនាយក្រូចរត់មិនទាន់ សូមទស្សនាវីឌីអូខាងក្រោម


Sunday, August 28, 2016

Saturday, August 27, 2016

10 Rules For Success of CHRIS GARDNER

Christopher Paul "Chris" Gardner (born February 9, 1954) is an American entrepreneur, investor, stockbroker, motivational speaker, author, and philanthropist who, during the early 1980s, struggled with homelessness while raising his toddler son, Christopher, Jr. Gardner's book of memoirs, The Pursuit of Happyness, was published in May 2006. 


As of 2012, he is CEO of his own stockbrokerage firm, Gardner Rich & Co, based in Chicago, Illinois, where he resides when he is not living in Toronto. Gardner credits his tenacity and success to the "spiritual genetics" handed down to him by his mother, Bettye Jean Triplett, née Gardner, and to the high expectations placed on him by his children, son Chris Jr. (born 1981) and daughter Jacintha (born 1985). More info: wikipidia


Chris Gardner is usually a effective business person along with a millionaire. However factors didn't been quick. He failed to satisfy his dad right up until he has been twenty eight years. This experience made him confident regarding another thing: he get usually desired becoming a meals dad to his own young children. 

 As a young man, Gardner experienced hard times. His wife left him, he lost his job, and at one stage he and his 2 year old son slept in train stations and airports. He emerged far after that. His life changed when he met a man driving a red Ferrari and asked him what job he did. 

The man has been the stockbroker, Chris Gardner asked him out to lunch, along with the Ferrari driver introduced Gardner towards the globe associated with financial. Due to the fact he get evolved into effective, he get used lots of money assisting displaced persons, as well as he have authored books regarding his suffers from.



បទចំរៀង ចាំទូរស័ព្ទកូន, ជាសំនៀងរបស់ លោកម៉ៅ ហាជី

បទចំរៀង ចាំទូរស័ព្ទកូន, ជាសំនៀងរបស់ លោកម៉ៅ ហាជី